(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៣៥៧នាក់ ក្នុងនោះករណីនាំចូលចំនួន៥៧នាក់ និងឆ្លងក្នុងសហគមន៍៣០០នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៤២៣នាក់ និងអ្នកស្លាប់១នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៣,០៦៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៧,៣៤៤នាក់, ស្លាប់សរុបចំនួន ៣,០៤៣នាក់៕