(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ២២.៥លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣២,៥ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសវៀតណាម និងប្រទេសហ្វីលីពីន។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៧៧០,១០៥នាក់ (ស្លាប់ ១៥០,៤៣០នាក់)
* វៀតណាម ឆ្លងចំនួន ៤,៥៨២,០៥៨នាក់ (ស្លាប់ ៤០,៨៩១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៦៨,២៦៨នាក់ (ស្លាប់ ៥៧,០៦៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៦៤៩,៤៦៣នាក់ (ស្លាប់ ៣៣,៣០៥នាក់)
* ថៃ ឆ្លងចំនួន ៣,០៤៧,៨៥៧នាក់ (ស្លាប់ ២៣,៣០៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ៨៤៦,៣៤១នាក់ (ស្លាប់ ១,០៨៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៩៩,៦១៩នាក់ (ស្លាប់ ១៩,៣៩១នាក់)
* ទ្បាវ ឆ្លងចំនួន ១៤៤,៣២០នាក់ (ស្លាប់ ៦៣២នាក់)
* កម្ពុជា ឆ្លងចំនួន ១៣២,៧០៨នាក់ (ស្លាប់ ៣,០៤២នាក់)
* ព្រុយណេ ឆ្លងចំនួន ៩៣,០៣៤នាក់ (ស្លាប់ ១៤៧នាក់)៕