(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣០៦នាក់ (ករណីនាំចូល៤២នាក់ និងសហគមន៍២៦៤នាក់), ជាសះស្បើយ៤៨២នាក់ និងស្លាប់១នាក់

២៖ រុស្ស៊ី៖ មនុស្សច្រើនជាង ៤,៣០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងបាតុកម្មប្រឆាំងសង្រ្គាមនៅអ៊ុយក្រែន

៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនទាន់ឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកនៅឡើយទេ

៤៖ អ៊ុយក្រែន-រុស្ស៊ី នឹងត្រូវតតាំងគ្នា នៅឯតុលាការពិភពលោក ជុំវិញការអះអាងពីអំពើប្រល័យពូជសាសន៍

៥៖ សម្តេចតេជោ ហ៊ុន សែន៖ ប្រជាពលរដ្ឋខ្មែរចាប់អារម្មណ៍ខ្លាំង សម្តីប្រធានាធិបតីអ៊ុយក្រែនថ្លែងថា «ពេលនេះសន្តិភាពមានតម្លៃជាងរឿងអ្វីៗទាំងអស់ សម្រាប់អ៊ុយក្រែន» ខណៈកម្ពុជាប្រឹងប្រែងជាង៤០ឆ្នាំ ដើម្បីតែសន្តិភាព

៦៖ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ព្រមានថារុស្ស៊ីកំពុងត្រៀមវាយប្រហារលើទីក្រុង Odessa

៧៖ នាយករដ្ឋមន្រ្តីកម្ពុជា ចង់ឃើញរុស្ស៊ី និងអ៊ុយក្រែន «ឈប់បាញ់នៅនឹងកន្លែង» ហើយបើកការចរចានឹងគ្នា

៨៖ រដ្ឋមន្រ្តីការបរទេសអាមេរិកអះអាងថា អ៊ុយក្រែនមានផែនការរួចស្រេច ដើម្បីធានាមិនឱ្យរដ្ឋាភិបាលដួលរលំ ក្នុងករណីលោក ហ្សេលេនស្គី បាត់បង់ជីវិត

៩៖ សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាយកឈ្នះលើជំងឺកូវីដ១៩ ដោយសារមនសិការបស់គ្រូពេទ្យ បើទោះបីខ្វះខាតបរិក្ខាទំនើប និងបច្ចេកវិទ្យាទំនើបក្ដី

១០៖ អាមេរិក៖ មន្ត្រីទូតរុស្ស៊ីជិត ៥០នាក់ រួមទាំងសមាជិកគ្រួសាររបស់ពួកគេ ចាកចេញពីទីក្រុងញូយ៉ក ឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូ

១១៖ សម្តេចតេជោ ហ៊ុន សែន រំលឹកប្រាប់ឯកអគ្គរដ្ឋទូតចិនថា ខេត្តត្បូងឃ្មុំជាទឹកដីស្លាកស្នាមដ៏ជូរចត់ក្នុងអតីតកាលរបស់កម្ពុជា

១២៖ ប្រតិភូរុស្ស៊ី ចេញដំណើរទៅកាន់បេឡារុសហើយ ដើម្បីចូលរួមកិច្ចចរចាជុំទី៣ ជាមួយអ៊ុយក្រែន

១៣៖ សម្តេចតេជោ ហ៊ុន សែន រំពឹងថាចិននឹងបន្តផ្តល់វ៉ាក់សាំងដល់កម្ពុជា, ទោះបីអត់វ៉ាក់សាំងក៏កម្ពុជាមិនប្រើវ៉ាក់សាំងហួសសុពលភាពដែរ

១៤៖ ចិន ប្រកាសផ្តល់ជំនួយមនុស្សធម៌ឱ្យអ៊ុយក្រែន ខណៈសរសើរទំនាក់ទំនងល្អជាមួយរុស្ស៊ីថា «រឹងមាំដូចថ្ម»

១៥៖ នាយករដ្ឋមន្ត្រីកម្ពុជា៖ កត្តាសន្តិភាព និងការអភិវឌ្ឍ ជួយឱ្យប្រជាជនមានសង្ឃឹមរស់បានយូរជាងអតីតកាល ដែលពីមុន៥៦ឆ្នាំ ឥឡូវជាមធ្យម៧០ឆ្នាំ

១៦៖ រុស្ស៊ី ប្រកាសបើកច្រករបៀងមនុស្សធម៌បន្ថែម ក្នុងនោះរួមមានទាំងទីក្រុងកៀវ

១៧៖ សម្តេចតេជោ ហ៊ុន សែន៖ មន្ទីរពេទ្យមានបរិក្ខារទំនើបជារឿងសំខាន់ តែអ្វីកាន់តែសំខាន់ទៀតនោះគឺ មនសិការ និងវិជ្ជាជីវៈគ្រូពេទ្យ

១៨៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងប្រឹងប្រែងលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥

១៩៖ សម្តេចតេជោ ហ៊ុន សែន៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅឆ្នាំនេះ នឹងប្រារព្ធជាធម្មតា

២០៖ សម្តេចតេជោ ហ៊ុន សែន មិនឲ្យប្រជាពលរដ្ឋខ្មែរធ្វើទ័ពស្ម័គ្រចិត្ត ទៅប្រយុទ្ធនៅអ៊ុយក្រែនឡើយ, ទៅប្រយុទ្ធដូចយកសាំងចាក់លើភ្លើង ឬទៅស្លាប់លើទឹកដីអ៊ុយក្រែន

២១៖ សម្តេចតេជោ ហ៊ុន សែន៖ អ្នកមិនធ្លាប់មកកាន់កម្ពុជា ពួកគេនឹងប្លែកភ្នែកនូវការរីកចម្រើន និងការអភិវឌ្ឍសង្គមក្រោមដំបូលសន្តិភាព

២២៖ សម្តេចតេជោ ហ៊ុន សែន៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ក៏អាចបម្រើដល់ពលរដ្ឋក្នុងខេត្ត ដែលជាប់ខេត្តត្បូងឃ្មុំផងដែរ

២៣៖ សម្ដេចតេជោ ហ៊ុន សែន ប្រើពេល៣ម៉ោងប៉ុណ្ណោះ ក្នុងការសម្រេចិត្តធ្វើជាសហប្រធានជាមួយ UN លើបញ្ហារុស្ស៉ី-អ៊ុយក្រែន សំដៅបញ្ឈប់សង្គ្រាម

២៤៖ ចិនយល់ស្របចំពោះទស្សនៈរបស់សម្តេចតេជោ ហ៊ុន សែន ជុំវិញវិបត្តិអ៊ុយក្រែនដែលថា៖ «មិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបានទេ»

- ព័ត៌មាន Fresh News Plus

១៖ Tiktok ផ្អាកការផ្សាយផ្ទាល់ និងការបង្ហោះវីដេអូថ្មីៗនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយត្រូវបានអនុម័តដោយលោកពូទីន

២៖ Netflix បានផ្អាកសេវាកម្មរបស់ខ្លួនទាំងស្រុង នៅក្នុងប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានទៅលើអ៊ុយក្រែន

៣៖ គេហទំព័រព័ត៌មានដែលបង្កើតឡើងដោយសកម្មជន Pussy Riot ត្រូវបានរាំងខ្ទប់នៅក្នុងប្រទេសរុស្ស៊ី

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)