(ភ្នំពេញ)៖ បុរសសន្តិសុខស្ទើរភ្លើងម្នាក់ បានឡើងទៅបើករថយន្ត ដែលចតនៅពីមុខហាង ដែលខ្លួនយាម ស្រាប់តែជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿង ហើយជ្រុលទៅបុករនាំងដែកចំនួន១០ផ្ទាំង ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេ។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ចតនៅមុខហាងតែអ្នកបើករថយន្ត មិនបានដកសោរ ស្រាប់តែបុរសសន្តិសុខរូបនោះ បានឡើងទៅបើកក្នុងគោលបំណងយករថយន្តចេញ ដើម្បីឲ្យរថយន្តមួយគ្រឿងទៀតអាចបើកចេញពីហាង។

ប៉ុន្តែទំនងមិនស្ទាត់ក៏ស្រាប់តែ ជ្រុលចង្កូតទៅបុករថយន្តនោះ បណ្តាលឲ្យរងការខូចខាតកាងក្រោយ ហើយជ្រុលទៅបុករនាំងដែក ចំនួន១០ផ្ទាំង។ ក្រោយកើតហេតុសន្តិសុខរូបនេះ បានរត់គេចខ្លួនបាត់ទុកឲ្យម្ចាស់រថយន្ត នៅដោះស្រាយជាមួយសមត្ថកិច្ច៕