(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៣០៦នាក់ ក្នុងនោះករណីនាំចូលចំនួន៤២នាក់ និងឆ្លងក្នុងសហគមន៍២៦៤នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៤៨២នាក់ និងអ្នកស្លាប់១នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣២,៧០៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៦,៩២១នាក់, ស្លាប់សរុបចំនួន ៣,០៤២នាក់៕