(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ២២.២លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣២,៨ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសវៀតណាម និងប្រទេសហ្វីលីពីន។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៧៤៨,៧២៥នាក់ (ស្លាប់ ១៥០,១៧២នាក់)
* វៀតណាម ឆ្លងចំនួន ៤,៤៣៤,៧០០នាក់ (ស្លាប់ ៤០,៨១៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៦៧,៥៤២នាក់ (ស្លាប់ ៥៧,០២៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៦២២,៦០៧នាក់ (ស្លាប់ ៣៣,២២៨នាក់)
* ថៃ ឆ្លងចំនួន ៣,០២៦,៦៩៥នាក់ (ស្លាប់ ២៣,២៣៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ៨៣២,៨២១នាក់ (ស្លាប់ ១,០៧៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៩៨,៤៤៦នាក់ (ស្លាប់ ១៩,៣៨៩នាក់)
* ទ្បាវ ឆ្លងចំនួន ១៤៤,១៥៥នាក់ (ស្លាប់ ៦២៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣២,៤០២នាក់ (ស្លាប់ ៣,០៤១នាក់)
* ព្រុយណេ ឆ្លងចំនួន ៨៨,៨៤៩នាក់ (ស្លាប់ ១៤៣នាក់)៕