(ត្បូងឃ្មុំ)៖ អតីតសមាជិកគណបក្សដទៃប្រមាណជិត១ពាន់នាក់ បានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមការទទួលស្វាគមន៍ដោយលោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ លោក វង សូត បានថ្លែងអំណរគុណដល់សមាជិកថ្មីដែលមកពីគណបក្សដទៃបានមករួមរស់ជីវភាពគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនទៀត។

លោកប្រធានបានថ្លែងអំណរគុណដល់សមាជិកថ្មី ដែលមកពីគណបក្សដ៍ទៃបានមករួមរស់ជីវភាពគណបក្សប្រជាជនកម្ពុជា ដេីម្បីការអភិ វឌ្ឍន៍ និងលេីកកម្ពស់ជីវភាពពលរដ្ឋឲ្យកាន់តែល្អប្រសេីរ និងរីកចម្រេីន ទៀត។

ទន្ទឹមនឹងនេះដែរ លោក វង សូត បានស្នេីសុំដល់សមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា សូមចូលរួមផ្សព្វផ្សាយពីស្នាដៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រទេសជាតិពីបាតទទេ មកមានអ្វីៗដូចសព្វថ្ងៃនេះ ក្រោមដំបូលសុខសន្តិភាព ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបន្តរួមគ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅខែមិថុនាខាងមុខនេះ ដេីម្បីការអភិវឌ្ឍន៍ សន្តិភាព ស្ថេរភាព និងការរីកចម្រេីនបន្ថែមទៀត។

សូមជម្រាបជូន ថា សមាជិក ថ្មីដែលបានរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានឃុំកណ្តោលជ្រុំ ក្នុងឱកាសនោះមានចំនួនសរុប៨៤៥នាក់ ដោយមានមកពីអតីតគណបក្សសង្គ្រោះជាតិចំ នួន៨២នាក់ មកពីគណបក្សហ៊្វុនស៉ីនប៉ិច ចំនួ ន២២នាក់ និងយុវជនទេីបគ្រប់អាយុដែលជាសមាជិកគ្រួសារបក្សប្រជាជនកម្ពុជា ចំនួ ន៧៤១នាក់ផងដែរ៕