(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ស្ថិតក្នុងវរោកាសដ៏មហាឡោរិក ប្រកបដោយសេចក្ដីសោមនស្សរីករាយ ដែលនារីនៅកម្ពុជា និងទូទាំងសកលលោក ប្រារព្ធខួបលើកទី ១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»។

នៅក្នុងសារថ្វាយព្រះពររបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរបវរសួស្ដី បវរមហាប្រសើរជូន សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមំាមួនបញ្ញាញាណភ្លឺថ្លា វាងវៃ ចម្រើនជន្មាទីឃាយុយឺនយូរ ជាភិយ្យោភាពតរៀងទៅ»

ជាមួយគ្នានេះដែរ «ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមសម្ដែងនូវការគោរពកោតស្ងប់ស្ងែងអស់ពីដួងចិត្ដ ចំពោះសម្ដេច ដែលជានិច្ចកាលតែងលះបង់កម្លាំងកាយចិត្ដ ប្រាជ្ញា ស្មារតី ក្នុងនាមឧត្ដមភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប ប្រកបដោយសង្គហធម៌ដ៏ជ្រាលជ្រៅខ្ជាប់ខ្ជួន និងសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ ព្រមទាំងសប្បុរសធម៌ និងមនុស្សធម៌សំដៅស្ថាបនាសមិទ្ធផលនានាដ៏វិសេសវិសាលក្រៃលែង បូជាថ្វាយចំពោះព្រះពុទ្ធសាសនាក្នុងវិស័យពុទ្ធចក្រ រួមទាំងអាណាចក្រ សំដៅរួមចំណែកកសាង អភិវឌ្ឍសង្គមជាតិកម្ពុជា ឱ្យកាន់តែសម្បូរសប្បាយ ជីវភាពប្រជាជនធូរធារ ជារៀងដរាប»

ស្ថិតក្នុងវរោកាសដ៏ថ្លៃថ្លាវិសេសវិសាលនេះ «ខ្ញុំ ព្រមទាំងសហការី សូមវន្ទាឧទ្ទិសបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយលើកលោក គុណបុណ្យព្រះរតនត្រៃ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិនានាក្នុងលោក ទេព្ដាថែរក្សាមាតុភូមិកម្ពុជា សូមអភិបាលគ្រងរក្សាប្រទាននូវសព្ទសាធុការពរជ័យប្រោះព្រំ សម្ដេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន និងសម្ដេចអគ្គមហាពញាចក្រី ហេងសំរិន ព្រមទាំងបុត្រាបុត្រី ចៅ ចៅទួត ជាទីស្រលាញ់ទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពផ្ញើជូន សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន៖