(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ២២.៨លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣២,៨ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសវៀតណាម និងប្រទេសហ្វីលីពីន។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៧២៣,៨៥៨នាក់ (ស្លាប់ ១៤៩,៩១៨នាក់)
* វៀតណាម ឆ្លងចំនួន ៤,២៣២,៥២០នាក់ (ស្លាប់ ៤០,៧២៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៦៦,៦៧៨នាក់ (ស្លាប់ ៥៦,៨៧៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៥៩៥,១៧២នាក់ (ស្លាប់ ៣៣,១៧៣នាក់)
* ថៃ ឆ្លងចំនួន ៣,០០៤,៨១៤នាក់ (ស្លាប់ ២៣,១៧៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ៨១៩,៦៦៣នាក់ (ស្លាប់ ១,០៧៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៩៧,៤១៧នាក់ (ស្លាប់ ១៩,៣៨៦នាក់)
* ទ្បាវ ឆ្លងចំនួន ១៤៣,៩៦៩នាក់ (ស្លាប់ ៦២៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣២,០៧២នាក់ (ស្លាប់ ៣,០៤០នាក់)
* ព្រុយណេ ឆ្លងចំនួន ៨៤,៨៤៤នាក់ (ស្លាប់ ១៤០នាក់)៕