(បន្ទាយមានជ័យ)៖ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីសំណេះសំណាល និងចែកជូនរង្វាន់ IPAD ម្នាក់១គ្រឿង ដល់សិស្សប្រឡងជាប់និទ្ទេស A នៃការប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដែលធ្វើឡើងក្រោមវត្តមានលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុ រាត្រី អភិបាលខេត្ត។

លទ្ធផលសិស្សនិន្ទេស A មាន៩៩នាក់ ពោលមានការកើនឡើង៤ដង បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមាន២៥នាក់ ដែលនេះជាការឆ្លុះបញ្ចាំងនូវគុណភាពអប់រំកាន់តែប្រសើរឡើង។ សម្រាប់ឆ្នាំនេះ សិស្សនិន្ទេស A បានរង្វាន់ត្រឹម IPAD ម្នាក់១គ្រឿង ជាអំណោយរបស់លោកឧបនាយកររដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ។

យោងរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ លទ្ធផលប្រឡងបាកឌុបសម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជាប់៦៣% ក្នុងនោះបាននិន្ទេស A ចំនួន៩៩នាក់/ ស្រី៧០នាក់៕