(ភ្នំពេញ)៖ បញ្ហាបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កឲ្យមានការកកស្ទះចរាចរណ៍លើដងផ្លូវ ហើយពិបាកដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ នោះត្រូវបានដោះស្រាយ និងរៀបចំឲ្យប្រសើរឡើងវិញជាបណ្ដើរៗហើយ ដោយមានកិច្ចសហការល្អ ពីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្រោយពីអាជីវករដាក់តាំងលក់ដូរអីវ៉ាន់រំលោភលើចិញ្ចើមផ្លូវលេខ២៣០ ផ្លូវ២៣១ ផ្លូវ២៣៤ និងផ្លូវ២៣៩ ជុំវិញផ្សារនាគមាស និងផ្លូវម៉ៅសេទុង (២៤៥) ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។

លោក ជា ពិសី អភិបាលខណ្ឌទួលគោក នៅក្នុងសកម្មភាពដឹកនាំផ្ទាល់ ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បានលើកឡើងថា ពេលនេះត្រូវបានរៀបចំឲ្យប្រសើរឡើងវិញជាបណ្ដើរៗហើយ បញ្ហាសណ្ដាប់ធ្នាប់នៅតាមផ្លូវលេខ២៣០ ផ្លូវ២៣១ ផ្លូវ២៣៤ និងផ្លូវ២៣៩ ជុំវិញផ្សារនាគមាស និងផ្លូវម៉ៅសេទុង (២៤៥) ក្នុងសង្កាត់ផ្សារដើមគរ ក្រោយពីមានអាជីវករដាក់តាំងអីវ៉ាន់លក់ដូរ រំលោភលើចិញ្ចើមផ្លូវមកធ្វើអាជីវកម្មផ្ទាល់ខ្លួន ដែលបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍លើដងផ្លូវ ហើយពិបាកដល់ការធ្វើដំណើរឆ្លងកាត់ របស់ប្រជាពលរដ្ឋ៕