(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានចុះជួបសួរសុខទុក្ខ និង ចែកស្បៀង ដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក ចំនួន៤។

ក្នុងកម្មវិធីដែលប្រព្រឹត្តទៅក្នុងបញ្ជាការដ្ឋានវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ស្ថិតក្នុងភូមិច័ន្ទគីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកស្នងការ ក៏បាននាំយកអំណោយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន រួមមាន អង្ករ ៤តោន ទឹកភេសជ្ជៈ ៤០០កេស ទឹកសុទ្ធ ៤០០យួរ មី ១២០ កេស ទឹកស៉ីអ៉ីវ ៤០យួរ ទឹកត្រី ៤០យួរ ប្រគល់ជូនវរសេនាតូចការពារព្រំដែនគោកទាំង៤ (៩១១, ៨៩១, ៨០៧, ៨១៥) ផងដែរ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាននាំមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងទាំងអស់ថែរក្សា សុខភាព ជៀសឱ្យផុតពីជកូវីដ១៩ និងគោរពអនុវត្តអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នូវវិធានការ ៣ការពារ និង៣កុំ ក្នុងខ្លួនឱ្យបានខ្ជាប់ខ្ជួនជានិច្ចផងដែរ៕