(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ និងលក់ចែកចាយនូវផលិតផលទឹកដោះគោម្សៅចំនួន៣ម៉ាក និងប្រមូលមកវិញដោយស្ម័គ្រចិត្ត បន្ទាប់ពីទទួលបានព័ត៌មានពីស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិកថាទឹកដោះគោម្សៅទាំងនេះសង្ស័យមានមេរោគឆ្លង ដែលប៉ះពាល់ដល់សុខភាពកុមារ និងទារក។

បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ទឹកដោះគោម្សៅទាំង៣ម៉ាក់នោះ រួមមាន ម៉ាក Alimentum ម៉ាក Elecare និងម៉ាក Human Milk Fortifier ដែលផលិតដោយរោងចក្រ Sturgis នៅរដ្ឋមីស៉ីហ្គែន សហរដ្ឋអាមេរិក ដោយសង្ស័យថាមានឆ្លងមេរោគឈ្មោះ ក្រូណូបាក់ទែរ សាកាហ្សាគី (Cronobacter Sakazakii) និងមេរោគឈ្មោះ សាលម៉ូណែលឡា (Salmonella) ក្នុងពេលដំណើរការច្រវាក់ផលិតកម្ម។

សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានបន្តថា «មេរោគទាំងនេះបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ពិសេសចំពោះទារក និងកុមារតូចៗ»

ខាងក្រោមនេះជាសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល៖