(ភ្នំពេញ)៖ រដ្ឋសភានៃកម្ពុជា បានប្រកាសធ្វើការជ្រើសតាំង ឥស្សរជន០១រូប ក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ៩ឆ្នាំ (២០២២- ២០៣១) ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភាកម្ពុជា ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា បានបញ្ជាក់ឲ្យដឹងថា ឥស្សរជន ដែលមានបំណងចូលរួមក្នុងការជ្រើសតាំងនេះ ត្រូវរួសរាន់មកដាក់ពាក្យសុំឈរឈ្មោះ ចាប់ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋសភា៖