(ភ្នំពេញ)៖ លោក ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ ដោយសារជំងឺគាំងបេះដូង។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានជូនដំណឹងថា «ឯកឧត្តម ឯក ថា អនុប្រធានប្រចាំការ នៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២នេះ ដោយជំងឺគាំងបេះដូង ពិធីបុណ្យសពរៀបចំនៅស្រុកកំណើត ស្ថិតនៅភ្នំដិន ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ»