(ស្វាយរៀង)៖ លោក សៅ សុវណ្ណី សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះ ជួយស្រុករំដួល ខេត្តស្វាយរៀង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំយកនូវសុីម៉ង់ត៍​ចំនួន១៣តោន និងថវិកាចំនួន៥៥០០ដុល្លារដែលជាអំណោយ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកទៅប្រគេនដល់ ព្រះសង្ឃចំនួន​២វត្តនៅស្រុករំដួល គឺវត្តព្រែក​ពក និងវត្តធ្នង់ដើម្បីបន្តកសាងនៅសមិទ្ធិផលនានាក្នុងទីវត្ត។

នៅក្នុងឱកាសនោះដែរ លោក សៅ  សុវណ្ណី បាននាំមកនូវបណ្តាំផ្ញើការសួរសុខទុក្ខ​ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋនៅ​ទីនោះពីព្រោះសម្តេច​តែងតែ​គិតគូរ​អំពីប្រជាពលរដ្ឋគ្រប់ទីកន្លែង ។

លោកបានថ្លែងថា «យើងមានអ្វីៗដូចសព្វថ្ងៃនេះក៏អាស្រយ័ដោយយើងមានថ្ងៃ៧មករាឆ្នាំ១៩៧៩។អស់រយៈពេល៣៧ឆ្នាំមកហើយ ដែលប្រទេសយើងបានរំដោះ​ពីរបបប្រល័យ​ពូជសាសន៍ ហើយបាន​កសាងប្រទេសជាតិ ឲ្យមានភាពរីកចម្រើនដូចសព្វថ្ងៃនេះ​ទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ»

លោក សៅ សុវណ្ណី បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តា​ជួយថែរក្សានូវរាល់សមិទ្ធិផលនានា ដែលយើងមាននៅថ្ងៃនេះ ឱ្យបានគង់វង្សយូរអង្វែង​ដើម្បីទុកជាគូណប្រយោជន៍​ប្រើប្រាស់បាស់​តទៅ​មុខទៀត។

 បន្ទាប់មកលោក សៅ សុវណ្ណី បានអព្ជើាញចូលរួមនៅក្នុងកម្មវិធី បព្ចូាល សមាជិក បក្សថ្មីចំនួន៣៧នាក់ស្រី៨នាក់នៅ ឃុំថ្នា ធ្នង់ព្រម ទាំងបានពិសារបាយសាមគ្គីរួមគ្នាជាមួយ សមាជិក បក្សឃុំថ្នាធ្នង់ជាង​៧០០នាក់ ស្ថិតក្នុងបរិយាកាសស្និទ្ធ ស្នាលនិងសប្បាយរីករាយបំផុត។