(ភ្នំពេញ)៖ ដើម្បីអនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ (អូមីក្រុង) នៅក្នុងសហគមន៍ ក្រសួងទេសចរណ៍ បានណែនាំរដ្ឋបាលរាជធានីខេត្ត បន្តជំរុញ និងពង្រឹងការអនុវត្តវិធានការ «៣ការពារ ៣កុំ» ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការអនុវត្តនីតិវិធីស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ព្រមទាំងណែនាំ ម្ចាស់អាជីវកម្មទេសចរណ៍ ម្ចាស់រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ ទេសចរណ៍ទាំងអស់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មី (Carrying Capacity Management System)។

ម្ចាស់អាជីវកម្មទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ទាំងអស់ ត្រូវចូលរួមអនុវត្តការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មី (Carrying Capacity Management System) តាមរយៈគេហទំព័រ www.barcoms.org ឬស្កេន QR code (ដែលមានដូចខាងក្រោម) ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។

ខាងក្រោមនេះជា វីដេអូបង្ហាញអំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក សម្រាប់រមណីយដ្ឋានទេសចរណ៍ តាមគន្លងប្រក្រតីភាពថ្មី។ សូមទស្សនាដូចតទៅ៖