(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៦​ម្សិលមិញនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១២​លើក​ ក្នុង​នោះ​យប់​៣​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់​ រង​របួសធ្ងន់​ ៧​នាក់​ និង​របួសស្រាល​៧​នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័ អគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១២​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​២០​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​១០​គ្រឿង​,​ រថយន្ត​ធុន​តូច​៤​គ្រឿង​ រថយន្តធុន​ធំ​៣​គ្រឿង​, ​គោ​យន្ត​៣​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ មិន​គោរព​សិទ្ធិ​១​លើក​,​ ល្មើស​ល្បឿន​៥​លើក,​ មិន​ប្រកាន់​ស្តាំ​៣​លើក​,​ បត់​គ្រោះថ្នាក់១​លើក​,​ ស្រវឹង​២​លើក​ ។​

លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ​មធ្យោបាយ​ល្មើស​ ៤,៣៣២​ គ្រឿង​,​ អប់រំ​១,៩៥២​គ្រឿង​,​ ពិន័យ​២,៣៨០​គ្រឿង​៕ ​