(ព្រះសីហនុ)៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១ ខែឧសភានេះ បានសេចក្តីជូនដំណឹងជាផ្លូវការ ពីការបញ្ចុះតម្លៃ លើកដាក់កុងតឺន័រ នៅទីលាន (Lo-Lo Charge) នៅកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ស្របតាមការថ្លែងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអញ្ជើញសំណេះសំណាលជាមួយ កម្មករ កម្មការិនី បុគ្គលិកកំពង់ផែ នាឱកាសទិវាពលកម្មអន្តរជាតិ លើកទី១៣០ ព្រឹកថ្ងៃទី១ ខែឧសភានេះ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ ខែឧសភានេះ សម្តេចតេជោ បានថ្លែងបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែឧសភានេះ តម្លៃលើកដាក់ទំនិញ នៅកំពង់ផែក្រុងព្រះសីហនុ ត្រូវបញ្ចុះតម្លៃ១០%, កំពង់ផែក្រុង​ភ្នំពេញ៥%, កាំសាប១០%។

ព័ត៌មានលម្អិត នៃតម្លៃដែលត្រូវបញ្ចុះរបស់កំពង់ផែព្រះសីហនុ សូមអានលិខិតជូនដំណឹងទាំងស្រុង៖