(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ បានតាមបង្ក្រាប និងចាប់ខ្លួនស្រ្តីមេជួញដូរគ្រឿងញៀនម្នាក់ នៅចំណុចត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ព្រមទាំងដកហូតថ្នាំញៀនមួយកញ្ចប់ធំផងដែរ។

លោក ប៉ុល និលឯក នាយរងការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានឲ្យដឹងថា ស្រ្តីសង្ស័យរូបនេះ បានធ្វើឡើងដោយកម្លាំងរបស់យើង បានដេញតាមពីក្រោយ រហូតដល់ចំណុចត្រពាំងឈូក ក៏ចាប់ខ្លួនតែម្តង។

ក្រោយការឃាត់ខ្លួន កម្លាំងនគរបាលបាននាំខ្លួនជនសង្ស័យមកសួរនាំបន្តទៀត នៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីបន្តការសួរនាំ និងចាត់ការតាមនីតិវិធីទៀត៕