(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៤១៤នាក់ ក្នុងនោះករណីនាំចូលចំនួន២៦នាក់ និងឆ្លងក្នុងសហគមន៍៣៨៨នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន២៤៧នាក់ និងមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៥,២០១នាក់, អ្នកជាសះស្បើយសរុបចំនួន១១៩,៨៨០នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕