(ក្រចេះ)៖ លោកឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ បាននាំយកអំណោយ​ទៅចែកជូន​គ្រួសារសព ដែលរងគ្រោះ​ដោយសាររន្ទះបាញ់ស្លាប់ម្នាក់  ខណៈដែលមានភ្លៀងធា្លក់យ៉ាងខ្លាំង លាយឡំជាមួយខ្យល់កន្រ្តាក់ នៅភូមិតាសោមឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។

ក្រោយទទួលបានព័ត៌មានពីគ្រោះធម្មជាតិខាងលើនេះភ្លាមនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ លោកមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ក៏បានផ្តល់អំណោយមួយចំនួន តាមរយៈលោក ម៉ៅ រ៉ានី មេបញ្ជាការងខេត្ត មានអង្ករ២បេ ទឹកត្រី២យូទឹកស៊ីអ៊ីវ២យូ និងថវិការ៣០ម៉ឺនរៀល។

លោកមេបញ្ជាការងអាវុធហតខេត្តបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយសាររន្ទះបាញ់នោះមាន ឈ្មោះ នាត ណយ អាយុ១៩ឆ្នាំ បានស្លាប់នៅ និងកន្លែងស្ថិតនៅភូមិឃុំកើតហេតុ ចំណែកឯរងរបួសមានចំនួន៥នាក់ ទី១ឈ្មោះ នេត ភឿន ភេទស្រី អាយុ៥២ឆ្នាំ ទី២ឈ្មោះ ជា ភាព ភេទប្រុស អាយុ៣៧ឆ្នាំ ទី៣ឈ្មោះ នាត សូត្រ ភេទស្រី អាយុ៣៦ឆ្នាំ ទី៤ឈ្មោះ ភាព ម៉ាសីល ភេទស្រី អាយុ១១ឆ្នាំ និងទី៥ឈ្មោះ ភាព ផល្លា ភេទប្រុស អាយុ៣ឆ្នាំ រស់ភូមិឃុំកើតហេតុខាងលើ។

បច្ចុប្បន្នជនរងគ្រោះទាំង៥ កំពុងសំរាព្យាបាលនៅមណ្ឌលសុខភាពស្នួល ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ៕