(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដឹកនាំ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជារៀងរាល់ឆ្នាំ។

ដើម្បីបន្ដសកម្មភាពការងារមនុស្សធម៌នេះ ឱ្យកាន់តែប្រសើរបន្ថែមទៀត កាកបាទក្រហមកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ដ្រ ១០ឆ្នាំ (២០២១-២០៣០)។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ែ ន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។

លោកស្រីអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា ដំណើរយុទ្ធសាស្ដ្ររយៈពេល១០ឆ្នាំបន្ដទៀត (២០២១-២០៣០) របស់កាកបាទក្រហមកម្ពុជា អ្វីដែលជាគោល និងធ្លាប់អនុវត្ដកន្លងមក ទី១៖ គឺយើងមានយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលជាគោល, ទី២៖ គឺយុទ្ធសាស្ដ្ររបស់សហព័ន្ធអន្ដរជាតិ ហើយយកមកបន្ស៊ីតាមយុទ្ធសាស្ដ្រទាំងនោះ។ លើសពីនោះ យុទ្ធសាស្ដ្រដែលបានដាក់ចេញនេះ គឺការកំណត់ទស្សនវិស័យ និងបេសកកម្ម សសរស្ដម្ដ និងគុណតម្លៃ។

ដើម្បីស្វែងយល់ពីយុទ្ធសាស្ដ្រ ១០ឆ្នាំ (២០២១-២០៣០) របស់កាកបាទក្រហមកម្ពុជា សូមអញ្ជើញទស្សនាកិច្ចសម្ភាសទាំងស្រុង របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដូចតទៅ៖