(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងថា កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ដែលពេលនោះមានឈ្មោះថា «សមាគមជាតិកាកបាទក្រហមខ្មែរ» និងត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈព្រះរាជក្រឹត្យលេខ ៣៧៨នស ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ១៩៥៦ និងត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៦០ និងត្រូវបានបញ្ចូលជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម។

កាកបាទក្រហមកម្ពុជា បច្ចុប្បន្នត្រូវបានទទួលស្គាល់ថា ជាសមាគមជាតិបន្តវេនពីសមាគមជាតិកាកបាទក្រហមខ្មែរ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥០២/១១៣ ឡាយព្រះហស្តដោយ ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០២។

តាមច្បាប់ជាតិ និងអន្តរជាតិ កាកបាទក្រហមកម្ពុជា មានតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងគ្រប់កាលៈទេសៈ ដោយពុំមានបែងចែកពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយឡើយ។

ក្នុងតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈនេះហើយ ដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនជារៀងដរាបមក នៅក្នុងគ្រប់ស្ថានភាពនយោបាយ ដែលជាក់ស្តែងរួមមាន៖

* ក្នុងសម័យសង្គមរាស្ត្រនិយម ១៩៥៥-១៩៧០
* ឆ្នាំ១៩៧០ មកដល់ ខែមេសា ឆ្នាំ១៩៧៥
* ខែមេសា១៩៧៥ មកដល់ ខែឧសភា ឆ្នាំ១៩៧៩
* ខែឧសភា ១៩៧៩ ដល់ខែមេសា ១៩៩៤
* ឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៤
* ឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន ឆ្នាំ២០២២

ដូច្នេះដើម្បីស្វែងយល់ពីប្រវត្ដិនៃការបង្កើតឡើង និងបេសកកម្មការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សូមអញ្ជើញទស្សនាកិច្ចសម្ភាសទាំងស្រុង របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាដូចតទៅ៖