(ភ្នំពេញ)៖ តាមព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្តិចបានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ ACU បានសម្រេចឃាត់ខ្លួនមន្រ្តី សមាគមអាដហុកចំនួន៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ដោយសរុបទាំងអស់៥នាក់ បន្ទាប់ពីបានសាកសួរអស់រយៈពេល២ថ្ងៃ។ ដោយនឹងអ្នកទាំង៥ នឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ ឬថ្ងៃស្អែក។

អ្នកទាំង៥នាក់ ដែលត្រូវឃាត់ខ្លួនដោយ ACU រួមមាន៖ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា, លោក លឹម មុន្នី, លោក នី ចរិយា។