(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំមួយ ដោយជំរុញឲ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវណែនាំដល់បុគ្គលិកអប់រំ ព្រមទាំង​សិស្សានុសិស្ស ទាំងអស់ឲ្យអនុវត្តនូវវិធានការងាយៗ ក្នុងការថែទាំសុខភាព និងបង្ការពីជំងឺផ្សេងៗ ដើម្បីការពារសុខភាព និងបង្ការពីជំងឺផ្សេងៗ ដែលអាចកើតមានឡើងដោយសារ អាកាសធាតុក្តៅ​ខ្លាំង​កំពុងកើតមានឡើង ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

សេចក្តីណែនាំរបស់ក្រសួងអប់រំ បានបញ្ជាក់ថា វិធីថែរក្សាសុខភាពទាំងនោះរួមមាន៖ ត្រូវមានអនាម័យល្អ ពិសាទឹកឲ្យបានញឹកញាប់ នៅពេលស្ថិតនៅក្រោមកម្ដៅខ្លាំង ត្រូវបើកទ្វារ បង្អួចបន្ទប់រៀន ឲ្យបានស្រឡះល្អ និងបន្តដាំ និងថែរក្សាដើមឈើដែលមានស្រាប់ក្នុងបរិវេណសាលា ដើម្បីយកម្លប់ និងកាត់បន្ថយកម្ដៅជាដើម៕

ព័ត៌មានលម្អិតសូមអានសេចក្តីណែនាំរបស់លោក ហង់ ជួនណារ៉ុន ទាំងស្រុង៖