(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប  និងអាជ្ញាធរមូលដ្ឋាន បានចុះចែកទឹកស្អាត ដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ ជូនប្រជាពលរដ្ឋ នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦៖

១. ក្រុងសៀមរាប សង្កាត់ទឹកវិល ចំនួន៤ភូមិ ស្មើរនឹង ១៩៥​គ្រួសារ បានមកយកទឹកពីបណ្តាញទឹកស្អាត នៅមូលដ្ឋានរបស់ពួកគាត់អស់ ៤១,០០០ លីត្រ។

២. ស្រុកជីក្រែង ឃុំជីក្រែង និងឃុំស្ពានត្នោត ចំនួន៣ភូមិ សរុប១៥៣គ្រួសារ អស់ទឹក៧ឡាន ស្មើនឹង២៤,០០០លីត្រ។ ឡានដឹកទឹក២ បន្តប្រចាំការសម្រាប់ដឹកទឹកជូនបន្ថែមទៀត ដើម្បីឆ្លើយតម​តាមតម្រូវ​ការរបស់ប្រជាពលរដ្ឋ។

៣. ស្រុកបន្ទាយស្រី ឃុំឃុនរាម ចំនួន២ភូមិ សរុប​៥៥០គ្រួសារ អស់ទឹក៦ឡាន ស្មើនឹង១៦,៥០០លីត្រ។ ឡានដឹកទឹក១ បន្តនៅប្រចាំការ សម្រាប់ដឹកទឹក ដើម្បីឆ្លើយ​តមតាម​តម្រូវការរបស់​ប្រជាពលរដ្ឋ។

៤. លោកប្រធានគណៈកម្មាធិកា​អនុសា​ខាកាកបាទក្រហម​ស្រុកស្រី​ស្នំ បានដឹកទឹកជូន​ប្រជាពលរដ្ឋ ឃុំខ្លាំងហាយ ចំនួន១​ភូមិ សរុប៨៧គ្រួសារ អស់ទឹក៣៤​គោយន្តកន្ត្រៃ ស្មើនឹង១៧,០០០លីត្រ៕