(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៏ត្រី ជិន វិទ្យា ស្នងការរងតំណាងឲ្យលោកស្នងការនគរបាល ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងចូលរួម ជាមួយក្រុមយុវជនសម្ព័ន្ធសេនានាគ នាំយកទឹកបរិសុទ្ធ២៣០យួរ យកទៅចែកជូនប្រជាពលរដ្ឋ២២៣គ្រួសារ នៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ដែលកំពុងខ្វះខាតទឹក បរិភោគ និងទឹកប្រើប្រាស់។

ក្នុងឱកាសនេះដែរលោកស្នងការ ជួន ណារិន បានទិញទឹកស្អាតសំរាប់ប្រើប្រាស់៤ឡាន និងនំបុ័ង១៥០ដើម ថែមទៀតដើម្បីចែកជូនប្រជាពលរដ្ឋនៅទីនោះផងដែរ។

បើតាមលោកស្នងការ សម្រាប់យុទ្ធនាការដឹកទឹកយកទៅចែកជូនប្រជាពលរដ្ឋនេះនឹងធ្វើឡើងបន្តបន្ទាប់ ខណៈដែលប្រជាពលរដ្ឋនៅតំបន់នោះបានដាច់ទឹក ពីព្រោះតែទឹកស្ទឹង បឹង បួរ និងប្រឡាយជាដើមបានរីងស្ងួតជាបណ្តើរៗ៕