(កំពង់ស្ពឺ)៖ បន្ទាប់ពីមានការអំពាវនាវ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តាំង លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការជាមួយ កងពលតូចថ្មើរជើង លេខង៧០ ​នៅរសៀលម៉ោង​២៖៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ បានចែកទឹកស្អាត២០១៥០​លីត្រ​ និងទឹកប្រើប្រាស់១ម៉ឺនលីត្រ ជូនប្រជាពលរដ្ឋ៤០៣គ្រួសារ និងដាក់ទឹកឲ្យប្រើប្រាស់ តាមគ្រួសារនីមួយៗ ដោយ​អង្គភាព.ង៧០ ស្ថិតនៅភូមិក្រសាំងផ្អែម ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ភូមិចំនួន៤ ដែលនឹងទទួលបានទឹករួមមាន​ ភូមិល្វាចំនួន១០៤គ្រូសារ ,ភូមិតោកម៉ោក ចំនួន១២៩គ្រួសារ ,ភូមិអង្គពពេល ៧៥គ្រួសារ និងភូមិក្រសាំងផ្អែម ចំនួន៩៥គ្រួសារ  ដែលភូមិទាំងនេះស្ថិតក្នុងឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​៕