(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធាណីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ បានជួបពិភាក្សាសំណេះសំណាល ជាមួយនឹងលោក Naveen Srivastaca ឯកអគ្គរាជទូតឥណ្ឌា ដើម្បីពិភាក្សាលើបញ្ហា និងគម្រោងមួយចំនួន។

យោងតាមគេហទំព័រ Facebook Page ផ្លូវការរបស់លោក ប៉ា សុជាតិវង្ស​ បានបញ្ជាក់ថា ក្នុងកិច្ចពិពិភាក្សាដ៏មានតំលៃនេះ ភាគីទាំង២ទទួលបានលទ្ធផងដ៏ល្អចំនួនពីរចំណុច៖

១- ព្រមព្រៀងអនុញ្ញាតិឲ្យរៀបចំពិធីហាត់យូហ្គាអន្ដរជាតិ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅមុខវត្តឧណ្ណាលោម។
២- អនុញ្ញាតិឲ្យមានការរៀបចំតាំងពិពណ៌រូបភាព ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ក្នុងបរិវេណរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ៕