(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ២០ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំណែកថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៤០នាក់ (ករណីនាំចូល១៥នាក់ និងសហគមន៍២៥នាក់), ជាសះស្បើយ១៩នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣៥១លាន ៩៩ម៉ឺននាក់ ស្លាប់ជាង ៥លាន ៦១ម៉ឺននាក់ និងជាសះស្បើយជាង ២៧៩លាន ៧៥លាននាក់!

៣៖ ក្រសួងសុខាភិបាល ក្រើនរំលឹកពីការការពារការចម្លងជំងឺកូវីដ១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ នាឱកាសរៀបចំសែនដូនតា និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

៤៖ មេបក្សប្រឆាំងវេណេស៊ុយអេឡា Guiado អំពាវនាវឱ្យមានការធ្វើបាតុកម្មនៅខែក្រោយ ប្រឆាំងប្រធានាធិបតី ម៉ាឌូរ៉ូ

៥៖ រដ្ឋាភិបាលប៉ូឡូញ ផ្តល់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣០ម៉ឺនដូស ជូនកម្ពុជា, សម្តេចតេជោ អញ្ជើញទទួលដោយផ្ទាល់នៅថ្ងៃស្អែក

៦៖ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម បាញ់ស្ទាក់មីស៉ីបាលីស្ទីក របស់ក្រុមឧទ្ទាម Houthi ចំនួន៣គ្រាប់ ដោយជោគជ័យ

៧៖ ក្រសួងសេដ្ឋកិច្ច ដាក់សំណើជូនសម្តេចតេជោ ហ៊ុន សែន សុំពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន ២ឆ្នាំបន្ថែមទៀត រហូតដល់ឆ្នាំ២០២៤

៨៖ សហរដ្ឋអាមេរិក បង្គាប់ឱ្យគ្រួសារបុគ្គលិកស្ថានទូតរបស់ខ្លួន ចាកចេញពីអ៊ុយក្រែន

៩៖ រដ្ឋមន្ត្រីក្រសួងអប់រំ ដាក់ចេញវិធានការ៣ចំណុច ក្នុងឱកាសបើកដំណើរការសាលារៀនឡើងវិញ ប្រកបដោយសុវត្ថិភាព

១០៖ អ៊ុយក្រែនបន្តទទួលបាន កញ្ចប់ជំនួយសព្វាវុធពីសហរដ្ឋអាមេរិក ក្នុងការប្រឈមមុខគ្នាជាមួយរុស្ស៉ី

១១៖ អ្នកជំនួញអចលនទ្រព្យល្បីៗ៖ ការពន្យារពេលយកពន្ធលើចំណេញមូលធន ជួយជំរុញឲ្យចរន្តទិញលក់ មានភាពល្អប្រសើរ !

១២៖ អង់គ្លេស ព្រមានរុស្ស៊ីពីទណ្ឌកម្មធ្ងន់ធ្ងរ បើហ៊ានបង្កើត «រដ្ឋាភិបាលអាយ៉ង» នៅអ៊ុយក្រែន

១៣៖ អង្គការទេសចរណ៍ពិភពលោក កោតសរសើរការរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២២ នៅក្រុងព្រះសីហនុ

១៤៖ អាល្លឺម៉ង់ ជំរុញឱ្យមានការប្រុងប្រយ័ត្ន ក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ជុំវិញវិបតិ្តអ៊ុយក្រែន

១៥៖ ACU កោះហៅមនុស្ស១១នាក់ ករណីក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ពាក់ព័ន្ធនឹងកោះរ៉ុង

- ព័ត៌មាន Fresh News Plus

១៖ Twitter ប្រកាសថា មេធំផ្នែកសន្តិសុខសុវត្ថិភាពចំនួនពីររូបលាលែងពីតំណែង ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុ

២៖ Foxconn សហការជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី ដើម្បីពង្រឹងសមត្ថភាពក្នុងការផលិតរថយន្តអគ្គីសនី

៣៖ កីឡាបាល់ឱប គ្រោងរៀបចំពានថ្មីមួយទៀត ក្រោយរកឃើញជើងឯកប្រចាំឆ្នាំ

៤៖ ចំបាប់ ត្រៀមបញ្ជូនកីឡាករ-កីឡាការិនីទៅហាត់នៅអ៊ីរ៉ង់នាខែក្រោយ ដើម្បីពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម

៥៖ «Spider-Man: No Way Home» បន្តបំបែកកំណត់ត្រា ក្លាយជាភាពយន្តទី៦ក្នុងប្រវត្តិសាស្ត្រ រកចំណូលបានច្រើនបំផុត

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)