(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ មាស សុភា មានប្រសាសន៍ថា គ្រប់កងកម្លាំងប្រដាប់អាវុធត្រូវគោរពច្បាប់រដ្ឋធម្មនុញ្ញមានតួនាទី ការពារជាតិ សាសនា ព្រះមហាក្សត្រ ពិសេសរាជរដ្ឋា​ភិបាលស្រប​ច្បាប់ ដែលកើតឡើងពីការបោះឆ្នោត។ លោកបានថ្លែងដូចនេះ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិតថ្នាក់កងអនុសេនាធំ សហការប្រយុទ្ធវាយលុកនៅទីលានមរតកតេជោសែន ភ្នំវាយចាប​យោធ​ភូមិភាគទី៥ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិសាស្រ្ត ភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុកបាណន់ខេត្តបាត់ដំបង។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឧត្តសេនីយ៍ឯក ជា សារ៉ន មេបញ្ជារការ និងជាសេនារកងទ័ពជើងគោក លោឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេ​បញ្ជាការយោធភូមិភាគទី៥ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិទទួលទិសភូមិភាគទី៤និងទី៥ លោកអភិបាលរងខេត្ត ថ្នាក់ឧត្តមសេនីយ៍ប្រតិភូអមដំណើរ នាយ នាយរង ពលទាហាន អាជ្ញាធរដែនដីប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។ ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី អ៊ឹម សាវុធ មេបញ្ជាការរងយោធភូមិភាគទី៥បានធ្វើរបាយការណ៍ ស្តីពីការបើកវគ្គហ្វឹកហ្វឺន​លំហាត់បាញ់គ្រាប់ពិត ថ្នាក់កងអនុសេនាធំ​សហការប្រយុទ្ធវាយលុក នៅទីលានមរតកតេជោសែន ភ្នំវាលចាបយោធភូមិភាគទី៥ ដែលមានអ្នកចូលរួម២៥៩នាក់ សិក្ខាកាម២៣៣នាក់ យោធាចារ្យ​២០នាក់ អ្នកគ្រប់គ្រង២នាក់ អ្នកបម្រើការ៤នាក់។ សិក្ខាកាមដែល​បានមកសិក្សានេះ គឺបានជ្រើសរើសមកពីតាមបណ្តាកងពលថ្មើរជើងនានា វរសេនាតូចការពារអាកាសយោធភូមិភាគទី៥ វរសេនាតូច​វិស្វកម្មយោធភូមិភាគទី៥ កងអនុសេនាធំបញ្ជូនសារ វរសេនាតូចរថក្រោះ​លេខ៦៧។ វគ្គសិក្សានេះមានរយៈពេល៥០ថ្ងៃ ដោយគិតពីថ្ងៃទី២៧ខែមេសាដល់ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៦។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ មាស សុភា បាននាំប្រសាសន៍​ផ្តាំផ្ញើសាកសួរសុខទុក្ខពី​សំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោកជូន យោធិនដែល​ជាសិក្ខា​កាម​ក្នុងវគ្គហ្វឹកហ្វឺនក៏ដូចជាកងទ័ពទូទាំងយោធភូមិភាគទី៥ ទទួលបានសម្តែងការកោតសរសើរស្មារតីរបស់ថ្នាក់ដឹកនាំយោធភូមិភាគទី៥ ដែលបានខិតខំបង្កើន​ការងារហ្វឹកហ្វឺន​អាជីពជាកង​ទ័ព ក្នុងន័យពង្រឹងបានទាំងបរិមាណ និងគុណភាពចំពោះ​មុខរបស់កង​យោធពលខេមរៈភូមិន្ទ បច្ចប្បន្នក៏ដូចជាទៅថ្ងៃអនាគត លោកនាយឧត្តមសេនីយ៍​ក៏បានបញ្ជាក់ ពីកត្តាចាំបាច់របស់​កងយោ​ធពល​ខេមរៈភូមិន្ទក្នុង​ការហ្វឹកហ្វឺនគ្រប់​មុខជំនាញដើម្បី​ពង្រឹងបាននូវប្រៀបការពារជាតិមាតុភូមិ។ ជាចុងក្រោយនាយឧត្តមសេនីយ៍ មាស សុភា បានធ្វើការផ្តាំផ្ញើដល់​សិក្ខាកាមក្នុងវគ្គត្រូវ​បង្កើនការ​ខិតខំរៀន​សូត្រឲ្យទទួលបានលទ្ធផល​ល្អក្រោយពេលបញ្ចប់វគ្គ ក្នុងនោះលោក​ក៏បានផ្តល់​ជាថវិកា១០លានរៀល នាយឧត្តសេនីយ៍ ខេង សុមេធ ១០លានរៀន៕