(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិតវីដេអូ ពីការរៀបចំការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោតចំនួន១៧៥នាក់ ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ឱ្យបម្រើការងារ នៅគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

សមាសភាព គធ.ខប សម្រាប់រាជធានី-ខេត្តនីមួយៗ មានចំនួន០៧រូប ដែលមានមុខតំណែងដូចខាងក្រោម៖

ទី១៖ ប្រធានគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតចំនួន០១រូប
ទី២៖ អនុប្រធានគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតចំនួន ០១រូប
ទី៣៖ សមាជិកទទួលបន្ទុកផ្នែករដ្ឋបាលចំនួន ០១រូប
ទី៤៖ សមាជិកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុចំនួន ០១រូប
ទី៥៖ សមាជិកទទួលបន្ទុកផ្នែកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស ចំនួន ០១រូប
ទី៦៖ សមាជិកទទួលបន្ទុកផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត ចំនួន០១រូប
និងទី៧៖ សមាជិកទទួលបន្ទុកផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈចំនួន ០១រូប៕

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖