(ភ្នំពេញ)៖ អតិថិជនមួយចំនួនបានសម្រេចដាក់ពាក្យបណ្ដឹងផ្លូវការប្ដឹងលោក ឃឹម ឡាញ់ ដែលជាអ្នកតំណាង និងប្រធានក្រុមប្រឹក្សាភិបាលឲ្យក្រុមហ៊ុន ស៊ី & អេស ម៉េដឃ្លីននីង ដែលពាក់ព័ន្ធទៅនឹងការឆបោក មិនបានបំពេញកាតព្វកិច្ចជូនអតិថិជន។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលភ្ញាក់ងារ Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ពាក្យបណ្ដឹងនេះ ត្រូវបានដាក់ចូលទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរួចរាល់ហើយ ដោយសមត្ថកិច្ច បានធ្វើលិខិតកោះហៅលោក ឃឹម ឡាញ់ រួចរាល់ហើយ ប៉ុន្តែលោក ឃឹម ឡាញ់ មិនបានចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចខណ្ឌឡើយ។

នៅក្នុងពាក្យបណ្តឹងរបស់ជនរងគ្រោះដែលបានប្ដឹងលោក ឃឹម ឡាញ់ ពាក់ព័ន្ធទៅនឹងបទល្មើសដូចខាងក្រោម៖

*ទី១៖ ការឆបោកមិនបំពេញកាតព្វកិច្ចផ្តល់បុគ្គលិកដែលមានលក្ខណៈសម្បត្តិដូចការផ្សព្វផ្សាយ និងឯកភាពតាមកិច្ចសន្យាព្រមព្រៀង។
*ទី២៖ ការប្រើអនីតិជនឲ្យមកបម្រើការងារ។
*ទី៣៖ ការមិនបានបំពេញកាតព្វកិច្ចសន្យាបញ្ជូនបុគ្គលិកសម្រាប់មកធ្វើការនៅខាងសិប្បកម្មដូចការកំណត់ចែងក្នុងកិច្ចសន្យា។ កន្លងទៅអតិថិជនក៏ធ្លាប់ដាក់ពាក្យប្តឹងលោក ឃឹម ឡាញ់ ទៅកាន់ប្រធានសាលាដំបូងរាជធានីភ្នំពេញ ផងដែរ។

ចំពោះចោទប្រកាន់ និងការដាក់ពាក្យប្តឹងខាងលើនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបកស្រាយពីលោក ឃឹម ឡាញ់ បាននៅឡើយទេនៅថ្ងៃនេះ។

ខាងក្រោមនេះជាពាក្យបណ្តឹងរបស់អតិថិជន៖