(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជាអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងកំណែទម្រង់ កងរាជអាវុធហត្ថ ឆ្នាំ២០២១ និងផ្សព្វផ្សាយទិសដៅផែនការសកម្មភាព ការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២។

កិច្ចប្រជុំនេះមានវត្តមានចូលរួមពីឧត្តមសេនីយ៍ មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ស្នងការ នាយការិយាល័យ និងឧត្តមសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយការិយាល័យ កងរាជអាវុធហត្ថរាជធានី/ខេត្ត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធ Video Conference ផងដែរ៕