(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,៨៩៣,២២៧នាក់ហើយ ដែលកើនឡើងជាង ១ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១០,៩២២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៧៥,៥២៨នាក់ (ស្លាប់ ១៤៤,១៩២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,២៩៣,៦២៥នាក់ (ស្លាប់ ៥៣,០៤៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨១៧,១៦៣នាក់ (ស្លាប់ ៣១,៨៣១នាក់)
* ថៃ ឆ្លងចំនួន ២,៣៤៤,៩៣៣នាក់ (ស្លាប់ ២១,៩៧១នាក់)
* វៀតណាម ឆ្លងចំនួន ២,០៦៨,០៨៧នាក់ (ស្លាប់ ៣៦,១១៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៣,៦០៤នាក់ (ស្លាប់ ១៩,៣០៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៩៦,០៧៧នាក់ (ស្លាប់ ៨៤៤នាក់)
* ទ្បាវ ឆ្លងចំនួន ១២៧,៣៤៧នាក់ (ស្លាប់ ៥០៧នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៨៧៧នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៩៨៦នាក់ (ស្លាប់ ៩៨នាក់)៕