(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្រោមកង់រថយន្តយីឌុបមួយគ្រឿង​​ នៅវេលាម៉ោង៩ ស្ថិតនៅតាមផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលជនរងគ្រោះកំពុងបើកម៉ូតូតែម្នាក់ឯង ហើយត្រូវរថយន្តមកបុកពីក្រោយ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ខណៈជនរងគ្រោះ កំពុងតែបើកម៉ូតូម៉ាកវ៉េវ ពីទិសដៅចូលមកភ្នំពេញ ពេលនោះមានរថយន្តយីឌុប មួយគ្រឿងដឹកទំនិញគ្របជិត ពាក់ស្លាកលេខតាកែវ 3A-0282 មកបុក និងកិនជនរងគ្រោះ បណ្តាលឲ្យចូលក្រោមរថយន្ត ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

សាច់ញាតិជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ យ៉ែម យ័ន អាយុជាង៤០ឆ្នាំ ស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ហើយបច្ចុប្បន្ន ជនរងគ្រោះធ្វើជាជាងសំណង់ នៅបូរីសន្តិភាព២ ស្នាក់នៅសង្កាត់ចោមចៅ៕