(ភ្នំពេញ)៖ អង្គរម៉ាត និង កាហ្វេ បានបើកសម្ពោធបម្រើជូន អតិថិជនជាផ្លូវការហើយ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ ហើយនៅពេលដ៏ខ្លីខាងមុខនេះ អង្គរម៉ាត និង កាហ្វេ នឹងមានលក់មុខទំនិញ ៦ម៉ឺនមុខ ដែលអាចបញ្ជាទិញតាមប្រព័ន្ធ Online យ៉ាងស្រួល និងរហ័សទាន់ចិត្ត។

លោក រស់ សុគន្ធី អ្នកគ្រប់គ្រងផលិតផល នៃអង្គរម៉ាត និងកាហ្វេ បានថ្លែងការថា ម៉ាតថ្មីនេះត្រូវបាន​ចំណាយទុនចំនួន ១០ម៉ឺនដុល្លារ ដោយនឹងរួមចំណែក ជួយជំរុញដល់វិស័យសេដ្ឋកិច្ចកម្ពុជា ដែលកំពុងរីកលូតលាស់ លើកទឹកដីដ៏ស្រស់ស្អានបំព្រង។

លោកបន្តថា អង្គរម៉ាត នឹងផ្តល់ជូននូវសេវាកម្មថ្ម ដែលមិនធ្លាប់មាននោះគឺ ផ្តល់ជូនការលក់ទំនិញគ្រប់មុខ ដែលនាំចូលពីបណ្តា​ប្រទេសជាច្រើន ដូចជាអាមេរិក ថៃ បារាំង កូរ៉ បណ្តាលប្រទេសផ្សេងៗ​ទៀត និងមានទំនិញក្នុងស្រុក ដែលជាស្នាដៃខ្មែរ ដោយផ្តោត​លើការផ្តល់ជូន នូវគុណភាពខ្ពស់ តម្លៃសមរម្យ និងសេវាដឹកជញ្ជូន ដល់ទីកន្លែងសមស្រប តាមតម្រូវការរបស់អតិថិជន។

លោក រស់ សុគន្ធី បានឲ្យដឹងទៀតថា អតិថិជនទាំងអស់ អាចធ្វើការជាវទំនិញ ដោយមកកាន់អង្គរម៉ាត និងកាហ្វេ ដោយផ្ទាល់ ឬធ្វើការទិញផលិតផលគ្រប់មុខ ទទួលបានសេវាដឹកជញ្ជូនដល់ទីកន្លែង តាមរយៈទូរស័ព្ទលេខ ០១១ ៨៧ ៣៦ ៣៦ ។

លោកបន្ថែមទៀតថា «ក្នុងរយៈពេលឆាប់ៗខាងមុខនេះ អតិថិជនក៏អាចធ្វើការ កុំម្ម៉ង់ ទិញទំនិញ តាមរយៈប្រព័ន្ធអ៉ីធឺណេត ដោយអាចស្វែងរកទំនិញគ្រប់ប្រភេទ មានជាង៦ម៉ឺនមុខ បានយ៉ាងងាយស្រួល។ លើសពីនេះ អតិថិជនអង្គរម៉ាត និងកាហ្វេ ទាំងអស់ក៏អាចប្រើប្រាស់សេវា ផ្ទេរប្រាក់ ដកប្រាក់ ទិញកាតទូរស័ព្ទ និងវិក្កយបត្រផ្សេងៗ​បានយ៉ាងងាយ​ស្រួល​ផងដែរ»

គួរបញ្ជាក់ថា អង្គរម៉ាត និងកាហ្វេ មានទីតាំងស្ថិតនៅផ្ទះលេខ១ និង ២ ផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕