(ស្វាយរៀង)៖ លោក ហេង សុខណាង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធីបតីបិទវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្ស ជូនដល់យុវជនគណបក្សជាបេក្ខជនពេញសិទ្ធិ និងបម្រុង សកម្មជនយុវជនបក្សភូមិ សកម្មជនយុវជនគណបក្សឃុំ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃក្រុមការងារយុវជនគណបក្សស្រុករំដួល។

ក្រុមការងារបានកំណត់ទិសដៅផ្តល់វគ្គបណ្តុះបណ្តាលជូនដល់យុវជនគណបក្សជាបេក្ខជនពេញសិទ្ធិ និងបម្រុងនៅទូទាំង៨០ឃុំ-សង្កាត់ សកម្មជនយុវជនគណបក្សឃុំ-សង្កាត់នៅទូទាំង៨០ឃុំ-សង្កាត់ សកម្មជនយុវជនបក្សភូមិ នៅទូទាំង៦៩០ភូមិ និងថ្នាក់ដឹកនាំសមាជិក-សមាជិកា នៃក្រុមការងារយុវជនគណបក្សស្រុក-ក្រុងទាំង៨ នៅទូទាំងខេត្តស្វាយរៀង នាថ្ងៃសៅរ៍ទី១៥ ខែមករា ឆ្នាំ២០២២។

ក្រុមការងាររយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានចាប់ផ្តើមរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្ស ជូនដល់យុវជនគណបក្សជាបេក្ខជនពេញសិទ្ធិ និងបម្រុង សកម្មជនយុវជនបក្សភូមិ សកម្មជនយុវជនគណបក្សឃុំ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃក្រុមការងារយុវជនគណបក្សស្រុករំដួល សរុបចំនួន១២០នាក់ ក្រោមអធិបតីភាពលោក ហេង សុខណាង សមាជិកគណៈកម្មាធិការ កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងមានការចូលរួមពីលោក ទុំ សារាវុធ អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងជាប្រធានផែនបណ្ដុះបណ្ដាលលោក ម៉ុង ឡាមី ប្រធានលេខាធិការដ្ឋាន និងជាសមាជិកក្រុមអចិន្រ្តៃយ៍ នៃក្រុមការងារយុវជនគណបក្សខេត្ត និងសមាជិក-សមាជិកលេខាធិការដ្ឋាន និងក្រុមការងារ។

វគ្គបណ្តុះបណ្តាលនេះធ្វើបទបង្ហាញដោយលោក យឹម វិស្សុត អនុប្រធានលេខាធិការដ្ឋាន នៃក្រុមការងារយុវជនគណបក្សខេត្ត។ វគ្គបណ្តុះបណ្តាលនេះបានបង្ហាញពីគោលការណ៍ទូទៅនៃការបោះឆ្នោតលក្ខខណ្ឌ តួនាទី ភារកិច្ច សកម្មភាពហាមឃាត់នានារបស់អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្ស និងការឃោសនា៕