(ភ្នំពេញ)៖ គំរោងថ្មីមួយទៀត របស់ក្រុមហ៊ុន បុរីភ្នំពេញថ្មី ដែលមានឈ្នោះថា Regent Park បានលេចរូបរាងឡើងហើយ។

Regent Park មានលក់ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ វីឡាឃ្វីន និងវីឡាឃ្វីន B ដែលមានការរចនាម៉ូដបែបទាន់សម័យថ្មីៗ ដែលអមទៅដោយសួនច្បារមានដើមឈើធំៗ ស្រស់បំព្រង និងហេដ្ឋារចនាសម្ព័ន្ធមានសភាពធំទូលាយ។

ពិសេសជាងនេះទៅទៀត Regent Parkមានការផ្តល់ជូនអតិថិជន នូវកាដូពិសេសដូចជាការបំពាក់ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនត្រជាក់គ្រប់បន្ទប់គេង, បន្ទប់ទទួលភ្ញៀវ និងផ្ទះបាយរួចជាស្រេច។

Regent Park មានទីតាំងជាប់ក្រសួងកិច្ចការនារី តាមបណ្តោយផ្លូវណតប្រីត (ផ្លូវទ្រុងមាន់) ជាដងផ្លូវធំទូលាយ (ផ្លូវទំហំ៣០ម៉ែត្រ) អាចប្រកបអាជីវកម្មបាននិងជាតំបន់ ដែលកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ទំនាក់ទំនងទូរស័ព្ទលេខ012719559, 012 933666, 097 8157777,0885222 789៕