(កំពង់ចាម)៖ លោកបណ្ឌិត មុឹង មករា តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី១៣ ខែមករា ២០២២ បាននាំមកជាមួយនូវអំណោយដ៏ដ៏ថ្លៃថ្លា របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជស្រី ពេជ្រ ចន្ទមុន្នី ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន១០៧គ្រួសារ។

អំណោយរួមមាន៖ រទេះជនពិការ ចំនួន៧គ្រឿង ថវិកាជូនគ្រួសារក្រីក្រ ១០៧គ្រួសារ និងថវិកាចំនួន២០,០០០រៀល និងសម្ភារ:ជូនគ្រួសារក្រីក្រ ១០៧គ្រួសារ មានដូចជា៖ អង្ករ មី ទឹកសុទ្ធកម្ពុជា ត្រីខ ប្រេងឆា ទឹកត្រី ទឹកស៊ីអីវ អំបិល ស្ករស ប៊ីចេង ជែលលាងដៃ ថ្នាំប៉ារ៉ា កន្ទេលបត់ មុង ភួយ និងប្រគេនសម្ភារ និងគ្រឿងបរិភោគមួយចំនួនជូនព្រះចៅអធិការវត្តឬស្សីជ្រោយ ស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ។

ថ្លែងក្នុងពិធីសំណេះសំណាលនេះដែរលោកបណ្ឌិត ម៉ឹង មករា បានផ្តាំផ្ញើការសួរសុខទុក្ខពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល សូមឱ្យក្រុមការងារគ្រប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីបម្រើការងារ និងដោះស្រាយរាល់បញ្ហានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ព្រោះគណបក្សប្រជាជនកម្ពុជា ប្រសូត្រឡើងពីប្រជាជន និងធ្វើដើម្បីប្រជាជន។

ក្រោមការដឹកនាំរបស់លោកបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពីក្រុមការងារ ចុះជួយមូលដ្ឋានស្រុកជើងព្រៃ ជួបសំណេះសំណាលជាមួយពលរដ្ឋ នាំអំណោយចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន១០៧គ្រួសារ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ រួមមាន៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ៕