(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៦​ម្សិលមិញនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១១​លើក​ ក្នុង​នោះ​យប់​៩​លើក​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៩​នាក់​ រង​របួសធ្ងន់៦​នាក់​ (​ស្រី​២​នាក់​)​ និង​របួសស្រាល​៣​នាក់​ (​ស្រី​១​នាក់​)​ នេះបើតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

​ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៦​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៩​គ្រឿង​,​ រថយន្ត​ធុន​តូច​៤​គ្រឿង​, ​រថយន្តធុន​ធំ​៣​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៤​លើក ​(​ស្លាប់​៤​នាក់​),​ មិន​គោរព​សិទ្ធិ​២​លើក​ (​ស្លាប់​១​នាក់​)​, ​ប្រជែង៣​លើក​ (ស្លាប់២​នាក់​),​ ស្រវឹង​១​លើក​ (​ស្លាប់​១​នាក់​)​ កត្តា​យានយន្ត​១​លើក​ (​ស្លាប់​១​នាក់​)​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ១០​នាក់​ (​យប់​៣​នាក់​)​។

ជាមួយគ្នានេះ នៅថ្ងៃម្សិលមិញ ​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ​រកឃើញមធ្យោបាយ​ល្មើស​ ៤,១២៧​ គ្រឿង,​ អប់រំ​ ២,០០២​ គ្រឿង​,​ ពិន័យ​ ២,១២៥​ គ្រឿង​ ៕