(ភ្នំពេញ)៖ លោក ចាន់  វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នេះ បានអញ្ជើញចូលរួម បើកវគ្គបណ្តុះបណ្តាល​ស្តីពីនីតិវិធី​ស៊ើបអង្កេតប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅភោជនីយដ្ឋានទន្លេបាសាក់២ ជូនមន្រ្តីរបស់ខ្លួនដើម្បីពង្រឹងសមត្ថភាពមន្រ្តីជំនាញ។ លោកឧត្តមសេនីយ៍ បានជំរុញទៅមន្រ្តីនគរបាល​ទាំងអស់ត្រូវ​បង្កើន​សមត្ថភាពរបស់ខ្លួនឲ្យខ្លាំងឡើង ពាក់ព័ន្ធនឹងផ្លូវច្បាប់នៅពេលចុះអនុវត្តការងារម្តងដើម្បីកុំឲ្យមានការចាប់កំហុស និងរិះគន់ផ្សេងៗ៕