(ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានបង្ហាញបញ្ជីរាយនាមបេក្ខជនចំនួន១២៦នាក់ (ស្រី៣៨នាក់) ដែលប្រឡងជាប់វិញ្ញាសាសរសេរលើកទី២ សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ សម័យប្រឡងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។

ក្នុងនោះ ជំនាញរដ្ឋបាលសាធារណៈមានចំនួន ៤៦នាក់ (ស្រី១០នាក់) ជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានចំនួន ៤៥នាក់ (ស្រី១២នាក់) និងជំនាញទំនាក់ទំនងអន្តរជាតិមានចំនួន ៣៥នាក់ (ស្រី ១៦នាក់)។

សូមបញ្ចាក់ថា បេក្ខជនដែលប្រឡងជាប់វិញ្ញាសាលើកទី២នេះ នឹងត្រូវចូលរួមប្រឡងវិញ្ញាសាសួរផ្ទាល់មាត់នៅថ្ងៃទី ១៦ និង ១៧ ខែមករា ឆ្នាំ២០២២ ខាងមុខ មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។ ចំពោះសេចក្តីជូនដំណឹង និងការបែងចែកពេលវេលាសួរផ្ទាល់មាត់ នឹងជូនដំណឹងនាពេលក្រោយ៕