(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ​ បានជួបសំណេះ សំណាល និងនាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន​ សែន នៅ​ក្នុងបរិវេណវត្តស្រះឈូក ភូមិស្រះឈូក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ  នៅថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ២០១៥នេះ​ ដោយមានការចូលរួមពីប្រជាពលរដ្ឋចំនួន៣៥០នាក់ ផងដែរ។

ប្រជាពលរដ្ឋ១១២នាក់រស់នៅឃុំសំបួរ ទទួលបានសារុង១​ វែនតា​​១ ចំនែកប្រជាពលរដ្ឋ ២២៨នាក់ទៀត ទទួលបានសារុង១ វត្តស្រះឈូក ចំនួន១លានរៀល​ សាលាឃុំ៥០ម៉ឺនរៀល  នគរបាល​ឃុំ៥០ម៉ឺនរៀល និងទឹកសុទ្ធ២០០យួរ។

ក្នុងឱកាសនោះ​ ឧបនាយករដ្ឋមន្ត្រី ​បានផ្តាំផ្ញើអោយប្រជាពលរដ្ឋ​ដែរ រស់នៅក្នុងឃុំសំបួរ ទាំងមូលចេះរួបរូមសាមគ្គីគ្នាចេះថែរក្សា ទ្រព្យសម្បត្តិ ផ្ទាល់ខ្លួនរក្សាការប្រុងប្រយ័ត្ន​ខ្ពស់ ពីបញ្ហាខ្វះទឹក បញ្ហា​អគ្គីភ័យ​ ព្រោះថាបច្ចប្បន្ន​នេះ​ជារដូវ​រាំងស្ងួត​ ក្តៅហែង​ហើយវាងាយ នឹងបង្កការឆេះឆាបខ្លំាងណាស់ ​និងមានភ្លៀង រន្ទះ ខ្យល់កន្ត្រាក់ជាដើម៕