(ព្រៃវែង)៖ លោក មៀច សុផាន់ណា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង និងជាប្រធានក្រុមការរងារចុះមូលដ្ឋានឃុំមេសរប្រចាន់ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំធ្វើសន្និបាតបូកសរុបលទ្ធផលសកម្មភាពការងារអាណត្តិទី៤ ឆ្នាំ២០១៧-២០២២ និងលើកទិសដៅអនុវត្តបន្តអាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណៈកម្មាធិការគណបក្សឃុំមេសរប្រចាន់ ។

ក្នុងសន្និបាទនេះ មានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា សរុបចំនួន២៤៦នាក់ផងដែរ។

ក្នុងកម្មវិធីអង្គសន្និបាតនេះ លោក វង្ស ពិសេន បានឧបត្ថម្ភថវិកា ចំនួន៥,០០០,០០០រៀល និងកាតាបចំនួន៩០, លោក មៀច សុផាន់ណា បានឧបត្ថម្ភសម្ភារៈ និងថវិកា ចំនួន៥,៥២០,០០០រៀល ហើយបានជួបជុំហូបអាហារសាមគ្គីផងដែរ៕