(ក្រចេះ)៖ ក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់ ត្រូវឪពុកបង្កើត មានចរិកដូចសត្វតិរិច្ឆាន ចាប់រំលោភជាច្រើនដង ទម្រាំបែកការ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី២៤ខែមេសា ឆ្នាំ២០១៦។

អធិការនគរបាលស្រុកព្រែកប្រសព្វ លោកវរសេនីយ៍ទោ ចាន់ សុផល្លា បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួន ឱពុកតិរិច្ឆានម្នាក់នេះបានចាប់បង្ខំកូនស្រីរបស់ខ្លួន ដែលមានអាយុ១៤ឆ្នាំ រំលោភបានសម្រេចជាច្រើនលើកជាច្រើនសារ រហូតដល់ថ្ងៃទី២៤ ខែមេសា ឪពុករូបនោះបានចាប់រំលោភម្តងទៀត តែមិនបានសម្រេចក៏បែកការ ត្រូវបានស្រ្តីជាប្រពន្ធ និងកូន ប្តឹងនគរបាលស្រុក និងប៉ុស្តិ៍ចាប់ឃាត់ខ្លួនបានភ្លាមៗ ដើម្បីបញ្ជួនទៅកាន់តុលាការ កាត់ទោសទៅតាមផ្លូវច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា ឪពុកមានតិរិច្ឆានរូបនោះ មានឈ្មោះ ម៉ុន ម៉ៃ អាយុ៤៧ឆ្នាំ រស់នៅភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ​​​៕