(ភ្នំពេញ)៖ ដើម្បីអបអរសាទរថ្ងៃរំដោះ ៧មករា កម្រងបទចម្រៀង «អរគុណទេវតា» ដែលបកស្រាយអំពីការដឹងគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានរំដោះប្រទេស ពីរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ត្រូវបានផលិតឡើង។

ចម្រៀងមួយដែលត្រូវបានផ្តួចផ្តើម និងរៀបរៀងដោយ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានរំលឹកពីអំពើសាហាវឃោរឃៅរបស់មេដឹកនាំសម័យខ្មែរក្រហម ដែលចាត់ទុកជីវិតរបស់ប្រជាជនប្រៀបដូចជាសត្វធាតុ ខណៈតុលាការរបស់ពួកគេ កាត់ទោសដោយប្រើត្បូងចប។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានបូជាឈាមស្រស់ ដើម្បីស្វែងរកសេរីភាពជូនប្រជាជាតិទាំងមូល ដោយជោគជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

«អរគុណទេវតា» ក៏បានផ្តាំប្រជារាស្ត្រជំនាន់ក្រោយ ឲ្យចងចាំពីរបបដ៏អាក្រក់មួយនេះ ដើម្បីកុំឲ្យដានចាស់វិលមកវិញបាន ហើយក៏បានផ្តាំកូនខ្មែរ នឹកដល់គុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន ផងដែរ៕

សូមស្តាប់បទចម្រៀង «អរគុណទេវតា» ខាងក្រោមនេះ៖