(កោះកុង)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្រុងខេមរភូមិន្ទ បានបន្ដលើកស្លាកសញ្ញាគណបក្សជាបន្ដបន្ទាប់ នៅក្នុងមូលដ្ឋានសង្កាត់ចំនួន៣ នៃក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីអបអរសាទរ ថ្ងៃជ័យជម្នះ ៧មករា ខួបលើកទី៤៣ នៃការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍។

ការលើកស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជានេះ ដឹកនាំដោយលោក ផៃធូន ផ្លាមកេសន ប្រធានក្រុមការងារគណបក្សថ្នាក់ខេត្ត ចុះជួយមូលដ្ឋានក្រុងខេមរភូមិន្ទ នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

លោក ឈេង សុវណ្ណដា បានថ្លែងងថា ការលើកស្លាកគណបក្សប្រជាជនកម្ពុជា ដើម្បីរំលឹកអបអរសាទរ ថ្ងៃជ័យជម្នះ ៧មករា ជាប់ក្នុងបេះដូងប្រជាពលរដ្ឋទូរទៅនៅទូរទាំងប្រទេស មិនអាចបំភ្លេចបានថ្ងៃ កំណើតទី២ របស់ប្រជាជនកម្ពុជា និងប្រទេសជាតិ ដែលបានរួចផុតពីរបបវាលពិឃាតដ៏ខ្មៅងងឹត គឺរបបប្រល័យពូជ សាស្រ្តសម្លាប់មនុស្សគ្មានញញឹតដៃ។

លោកបន្ដថា ប្រទេសជាតិបច្ចុប្បន្នភាពកំពុងមានការអភិវឌ្ឍរីកចម្រើនគ្រប់ផ្នែកវិស័យទាំងអស់ និងលើកកម្ពស់សេរីភាពប្រជាពលរដ្ឋទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងការដើរហើរដោយសេរីគ្មានការកេងប្រវ័ញ ឬកៀបសង្កត់សេរីភាពប្រជាពលរដ្ឋណាម្នាក់ឡើយ។

លោកក៏សូមផ្តាំផ្ញើដល់កូនខ្មែរជំនាន់ក្រោយៗ កុំភ្លេចថ្ងៃ៧ មករា និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលធ្វើឲ្យប្រទេសជាតិមានភាពរីកចម្រើនគ្រប់វិស័យ ហើយជាខឿនដ៏រឹងមាំសម្រាប់ប្រទេសជាតិ៕