(ភ្នំពេញ)៖ លោក QIU GUO XING អនុប្រធានក្រុមប្រឹក្សាភិបាលនៃ​ ក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) អ៉ីនវេសម៉ិន និងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់កុមារកំព្រារ និងកុមារផ្ទុកមេរោគ ​អេដស៍ នៅមណ្ឌល «កុមារកំព្រារភ្នំពេញថ្មី» នៃមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ ។

ចូលរួមកិច្ចការងារសង្គម គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៉ីស្ទេត ចាប់តាំងពីបានបង្កើតទ្បើង នៅឆ្នាំ២០១៥មក បានរៀបចំសកម្មភាព ចុះចែកអំណោយមនុស្សធម៌ ជាច្រើនលើកមកហើយ ក្នុងនោះនៅដើមឆ្នាំ២០១៦នេះ យើងក៏ធ្លាប់បានចុះទៅចែកអំណោយ ជូនដល់មណ្ឌល «កុមារកំព្រារភ្នំពេញថ្មី» នៅពេលនោះ កុមារកំព្រារនៅទីនោះ មានតែ ៨៧ នាក់ប៉ុណ្ណោះ។ ប៉ុន្តែមកដល់បច្ចុប្បន្ន ចំនួនកុមារកំព្រារបានកើនទ្បើងដល់ ៥០០ ជាងនាក់ ក្នុងនោះរួមមាន កុមារដែលផ្ទុកមេរោគអេដស៍ ផងដែរ។

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) អ៊ិនវេសម៉ិន គឺជាសហគ្រាសអភិវឌ្ឍន៍ អចលនទ្រព្យដែលមានទំនួលខុសត្រូវ ចំពោះសង្គម ដោយបានបរិច្ចាគ ទឹកប្រាក់រាប់ម៉ឺនដុល្លារ សហរដ្ឋអាមេរិក បង្កើតបានជាមូលនិធិសប្បុរសធម៌ មានឈ្មោះថា «អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៉ីស្ទេត» ដើម្បីធ្វើការងារសង្គម។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានសម្រេចថា រាល់ការលក់បានខុនដូ ក្រុមហ៊ុននឹងបរិច្ចាគទឹកប្រាក់ $ 2 ក្នុងមួយម៉ែត្រការ៉េ ជូនដល់មូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៉ីស្ទេត។ បច្ចុប្បន្ននេះ យើងកំពុងតែអនុវត្ត នូវគោលការណ៍មួយនេះ ជាមួយនឹងគម្រោងមជ្ឈមណ្ឌលព្រីនស៍ ផ្លាហ្សា របស់យើង មានន័យថា អ្នកដែលទិញខុនដូ របស់គម្រោងមជ្ឈមណ្ឌលព្រីនស៍ ផ្លាហ្សា ក៏ដូចជាបានចូលរួមចំណែក កិច្ចការងារសង្គមផងដែរ។

តំណក់ទឹកអាចក្លាយជាទន្លេ លទ្ធភាពស្តួចស្តើង​ ក៏អាចផ្តល់បាននូវភាពកក់ក្តៅ សេចក្តីស្រទ្បាញ់ និងកិច្ចការមនុស្សធម៌ គឺគ្មានព្រំដែនទ្បើយ។ ចូរយើងទាំងអស់គ្នា ចែករំលែកនូវសេចក្តីស្រទ្បាញ់ របស់យើង យកចិត្តទុកដាក់ និងចូលរួមចំណែកកិច្ចការងារសង្គម តាមរយៈការផ្តល់ភាពកក់ក្តៅ និងពន្លឺដល់អ្នក ដែលជួបនូវទុក្ខលំបាក ឲ្យបានច្រើន ដើម្បីចូលរួមលើកស្ទួយ កិច្ចការសង្គមទាំងអស់គ្នា៕